អ្នកកើតខែកក្កដា
សម្រាប់នារីដែលកើតក្នុងខែទី៧នេះ តែងតែជាមនុស្សសុទិដ្ឋិនិយម ចូលចិត្តគិតអ្វីក្នុងផ្លូវល្អ ដែលជាហេតុធ្វើឲ្យអ្នកដទៃតែងស្រលាញ់ពួកគេយ៉ាងពិតប្រាកដ។ បើប្រៀបធៀបជាមួយអ្នកដទៃ អ្នកកើតក្នុងខែកក្កដានេះ មានភាពក្លាហានអស្ចារ្យ ទោះពួកគេពិបាកក្នុងជីវិតក៏ដោយ។
កាលនៅពីក្មេង គេក៏ធ្លាប់ទទួលបានការសរសើរថាជាក្មេងឆ្លាត ហើយនៅពេលធំចម្រើនវ័យភាពវៃឆ្លាតនេះហើយដែលជួយឲ្យពួកគេកាន់តែជោគជ័យ។ ឧបសគ្គនិងការជម្នះផ្សេងៗដែលពួកគេបានឆ្លងកាត់ នឹងផ្តល់ការតបស្នងមកវិញជាមួយបទពិសោធន៍ ដែលធ្វើឲ្យគេកាន់តែមានការអភិវឌ្ឍទៅមុខ។
យោងតាមក្បួនទស្សន៍ទាយ ចាប់ពីអាយុ៣៥ឆ្នាំទៅ នារីកើតខែកក្កដា មិនត្រឹមតែរីករាយនឹងអាជីពរបស់ខ្លួនទេ គេក៏ពូកែរកលុយបានច្រើនមិនធម្មតាដែរ។
អ្នកកើតខែកញ្ញា
អំណោយរបស់ព្រះចំពោះនារីកើតខែកញ្ញា គឺជាមនុស្សមានចិត្តស្ងប់ ចេះយោគយល់ និងគុណសម្បត្តិពិសេសនោះគឺជាមនុស្សពូកែស្ដាប់ដ៏ល្អម្នាក់។ ពួកគេជួបនូវរឿងសប្បាយចិត្តជាច្រើន ហើយនារីកើតខែទី៩នេះ ក៏នឹងមានសំណាងល្អ ព្រមទាំងមានការសិក្សាល្អ គ្រួសារមានភាពកក់ក្ដៅនិងពេញដោយក្ដីរីករាយ។
កាលពេលពេញវ័យ ឧបសគ្គនិងការលំបាកចេះតែចូលមករកគេ ។ យ៉ាងណាក៏ដោយ វាបែរជាឧបករណ៍ជម្រុញទឹកចិត្តដ៏ល្អសម្រាប់ពួកគេឲ្យដោះស្រាយបានល្អទៅវិញ។ លើសពីនោះ គឺពង្រឹងបុគ្គលិកលក្ខណៈរបស់នារីកើតខែកញ្ញា ឲ្យកាន់តែប្រសើរឡើងៗ។
បើតាមក្បួនហោរាសាស្ត្រ ចាប់ពីអាយុ៣៥ឆ្នាំ បើពួកគេនៅលីវ គឺជាពេលដែលត្រូវរៀបអាពាហ៍ពិពាហ៍ហើយ ដែលពេញដោយក្តីសប្បាយរីករាយ កម្លាំងចិត្ត ដែលមិនអាចមានអ្នកណាប្រៀបផ្ទឹមបាន។
អ្នកកើតខែធ្នូ
ចំពោះមនុស្សស្រីកើតក្នុងខែនេះវិញ ត្រូវបានគេចាត់ទុកជាមនុស្សនិយាយត្រង់ៗ ខំប្រឹងធ្វើការអស់ពីសមត្ថភាព ដោយយកកាលៈទេសៈលំបាកពង្រឹងខ្លួនឯងឲ្យល្អបំផុត។ ពួកគេតែងជួបសំណាងល្អក្នុងជីវិត ហើយក៏ក្លាហានហ៊ានធ្វើអ្វីគ្រប់យ៉ាងឲ្យរលូនដែរ។
ពេលពេញវ័យ នារីកើតខែធ្នូ ច្រើនគេចមិនផុតពីការប្រឈមនឹងរឿងលំបាក ព្រមទាំងការជម្នះផ្សេងៗ ។ យ៉ាងណាក៏ដោយ វាមិនជាបញ្ហានោះទេ។ ពួកគេអាចស្វែងរកឱកាសដើម្បីបំពេញការរីកចម្រើន។ ពួកគេមិនចូលចិត្តកិត្តិនាមទេ តែច្រើនទទួលបានពរជ័យ។
យោងតាមក្បួនទស្សន៍ទាយ ចាប់ពីអាយុ៣៥ឆ្នាំទៅ ការងាររបស់ពួកគេមិនត្រឹមតែជោគជ័យនោះទេ តែក៏ក្លាយជាមនុស្សមានឥទ្ធិពលនិងរកលុយបានកាន់តែច្រើន៕
0 Comments